មាតិកាអប់រំ
តើអ្វីទៅជា E-Commerce?
កុំទាន់អូសរំលង ប្រសិនបើអ្នកកំពុងមានបំណងចង់លក់ផលិតផលអនឡាញ!
E-Commerce គឺជាដំណើរការទិញលក់ផលិតផល ឬសេវាកម្ម តាមរយៈអ៊ីនធើណេត នៅលើគេហទំព័រ ឬកម្មវិធីទូរសព្ទដៃ (App) ដែលអ្នកអាចលក់ដូរទំនិញ ទិញទំនិញ ទូទាត់ប្រាក់ និងដំណើរការដឹកជញ្ជូនទៅដល់ដៃអ្នកទិញ ដោយមិនចាំបាច់ជួបមុខអ្នកលក់ដោយផ្ទាល់ឡើយ។ អាជីវកម្មប្រភេទ E-commerce ថ្វីត្បិតតែងាយស្រួល និងទាន់សម័យ ក៏ប៉ុន្ដែតម្រូវឲ្យមានជំនាញបច្ចេកវិទ្យាខ្លះ ដើម្បីដំណើរប្រតិបត្តិការនានា ជាពិសេសសម្រាប់អ្នកលក់ផ្ទាល់តែម្តង។ អ្នកអាចចាប់ផ្ដើមអាជីវកម្មបែប E-Commerce តាមរយៈការបង្កើតគេហទំព័រថ្មីមួយជារបស់ខ្លួន ឬដាក់លក់ក្នុងគេហទំព័រដែលមានស្រាប់។
ស្របជាមួយភាពងាយស្រួលដូចបានរៀបរាប់ខាងលើ ការលក់ផលិតផល ឬសេវាកម្មតាមរយៈ E-Commerce ក៏ផ្ដល់ផលវិបាកមួយចំនួនដែរ។ ខាងក្រោមគឺជា គុណសម្បត្តិ និងគុណវិបត្តិខ្លះៗ ដែលអ្នកគួរដឹង៖
#គុណសម្បត្តិ
-ចំណេញពេលវេលា ដោយសារមិនចាំបាច់ចំណាយពេលក្នុងការចរចាជាមួយអតិថិជន
-លក់បាន ២៤ ម៉ោង (ម៉ោងគេងក៏លក់បាន)
-សន្សំកម្លាំងពលកម្មនៃប្រត្តិបត្តិការនីមួយៗ សូម្បីតែពេលទូទាត់ប្រាក់
-មិនចំណាយលើទីតាំងលក់ ដោយសារអ្នកអាចលក់បានគ្រប់ទីកន្លែងដែលមានអ៊ីនធើណេត
-ការលក់មានភាពទូលំទូលាយ មិនថាក្នុងតំបន់ ឆ្លងខេត្ត ឬសូម្បីប្រទេស
-ផ្ដល់ឱកាសសម្រាប់អ្នកមានដើមទុនតិច និងអ្នកលក់ដូរដែលត្រូវការចំណូលបន្ថែម
#គុណវិបត្តិ
-មានការប្រកួតប្រជែងលើតម្លៃ ដោយសារអ្នកបានតាំងតម្លៃលើផលិតផល
-បញ្ហាអសុវត្ថិភាពតាមប្រព័ន្ធអេឡិចត្រូនិច
-ប្រើពេលច្រើនពេលត្រូវផ្លាស់ប្ដូរអីវ៉ាន់ និងការប្ដូរលុយត្រឡប់ទៅវិញទៅមក
-បើដាក់លក់លើគេហទំព័រធំៗ អ្នកនឹងត្រូវចំណាយលើសេវាកម្មប្រតិបត្តិការដោះដូរទំនិញទាំងនោះ
ជារួម ការធ្វើអាជីវកម្មតាមបែប E-commerce នេះ ផ្ដល់ភាពងាយស្រួលច្រើនជាងផលលំបាក ទាំងចំពោះអ្នកលក់ និងអ្នកទិញ។ ជាពិសេស ក្នុងពេលបច្ចុប្បន្នដែលគ្រប់យ៉ាងសឹងតែពឹងផ្អែកលើបច្ចេកវិទ្យា ការធ្វើអាជីវកម្មតាមបែប E-commerce ផ្ដល់ឱកាសឲ្យអ្នកជោគជ័យច្រើនក្នុងអាជីវកម្ម ឬរកចំណូលបន្ថែមបាន៕
------------------------
អត្ថបទនេះនាំមកជូនដោយ Khmer Enterprise - សហគ្រិនខ្មែរ
✨ Join us on Telegram Channel: https://t.me/+w84MlB8KVKVjMDBl
🔰 សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព។
#KhmerEnterprise #KE #Cambofinance #Content #Article #PublicRelations #KE_PR #PR
Ref:
https://www.businessnewsdaily.com/15858-what-is-e-commerce.html